(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានចាប់ខ្លួនជនដៃដល់ចំនួន៥នាក់ ពាក់ព័ន្ធករណីបង្កហិង្សាដែលបានបណ្តាលឱ្យបុរសចំនួន២នាក់ រងរបួសធ្ងន់ និងស្រាល ស្ថិតនៅភូមិបន្ទាយប្រិយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើតាមរបារការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឱ្យងថា ករណីបង្កអំពើហិង្សាខាងលើនេះ បានកើតឡើងនាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ ដោយជនរងគ្រោះទាំង២នាក់ ផឹកស្រាស្រវឹងបាននាំគ្នាចូលទៅសួរនាំជនសង្ស័យរឿងផ្សេងៗ ដល់ក្នុងផ្ទះ ក៏ត្រូវក្រុមជនសង្ស័យ វាយបណ្តាលឱ្យរងរបួសតែម្តង។
ជនសង្ស័យចំនួន៥នាក់ ដែលត្រូវបានកម្លាំងជំនាញឃាត់ខ្លួនទី១៖ ឈ្មោះ ឈុន ឈួរ ភេទប្រុស អាយុ៣៣ឆ្នាំ, ទី២៖ ឈ្មោះ ស៊ី យ៉ាង ភេទប្រុស អាយុ២៥ឆ្នាំ, ទី៣៖ ឈ្មោះ ចេង រតនា ភេទប្រុស អាយុ៣៦ឆ្នាំ, ទី៤៖ ឈ្មោះ សេត ចិន ភេទប្រុស អាយុ២៨ឆ្នាំ និងទី៥៖ ឈ្មោះ សុះ ប៊ូកើត ភេទប្រុស អាយុ២៦ឆ្នាំ។
ចំណែកជនរងគ្រោះទាំង២នាក់ ធ្ងន់ធ្ងរទី១៖ ឈ្មោះ ក្រៅ ជឿន ភេទប្រុស អាយុ២៩ឆ្នាំ របួសត្រង់ក្បាល និងទី២៖ ឈ្មោះ ក្រៅ សិត ភេទប្រុស អាយុ២២ឆ្នាំ រងការឈឺចុកចាប់ពេញដងខ្លួន)។
បច្ចុប្បន្នជនបង្កអំពើហិង្សាទាំង៥នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់នៅពេលក្រោយ៕