(ភ្នំពេញ)៖ ថ្នាក់ដឹកនាំនៃក្រុមគណៈកម្មាធិការបក្សខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ បានរៀបចំពិធីក្រុមពាលីសុំជោគជ័យសេរីសួស្តី និងបញ្ចុះបឋមសិលាសាកសាងអាគារមន្ទីរគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ ដែលមានក្នុងការសាងសង់ចំនួន៤០ម៉ឺនដុល្លារ។
ពិធីខាលើនេះ មានការចូលរួមពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការបក្សខណ្ឌមានជ័យ និងលោកស្រី ចន គន្ធា ភរិយា លោកពេជ្រ កែវមុនី លោកស្រី ទាវ ធីតា អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ រួមនឹងសមាជិកក្រុមគណៈកម្មាធិការបក្សខណ្ឌមានជ័យជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានលើកឡើងថា អាគារមន្ទីរបក្សខណ្ឌមានជ័យ សាងសង់ និងស្ថាបនាឡើង ដើម្បីសម្រួលការងារ ដល់សមាជិកបក្ស និងប្រជាជន រស់នៅតាមមូលដ្ឋាន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជាមួយគ្នានោះ លោក ពេជ្រ កែវមុនី ក៏សូមជូនពរដល់សមាជិកគណៈកម្មាធិការបក្សខណ្ឌមានជ័យ និងប្រជាពលរដ្ឋទាំងអស់ សូមឲ្យជួបតែសេចក្តីសុខ និងមានសុវត្ថិភាពរលើការធ្វើដំណើរ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលនេះផងដែរ។
អភិបាលខណ្ឌមានជ័យរូបនេះ បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើប្រទេសមានសុខសន្តិភាព និងរស់នៅប្រកបដោយភាបសំបូរសប្បាយ និងរីកចម្រើនជាបន្តបន្ទាប់៕