(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក បណ្ដាលឱ្យមនុស្សស្លាប់១០នាក់ របួសធ្ងន់១៤នាក់ និងរបួសស្រាល៣នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បណ្ដាលឱ្យខូតខាតម៉ូតូចំនួន១៦គ្រឿង, រថយន្ដធុនតូច៦គ្រឿង, រថយន្ដធុនធំ២គ្រឿង អ្នកថ្មើរជើង២នាក់ ហើយមូលហេតុដែលបណ្ដាលឱ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ និងស្រវឹង។
សូមបញ្ជាក់ថា រយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន៧៣លើក បណ្ដាលឱ្យមនុស្សសា្លប់៤៤នាក់, របួសធ្ងន់៦៦នាក់ និងរបួសស្រាល២៨នាក់៕