(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៥៩៤គ្រឿង រកឃើញល្មើសច្បាប់ ៥០៩គ្រឿង អប់រំ៨៤គ្រឿង និងផាកពិន័យ៤២៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៧ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន៨២៤រឿង, អប់រំ៦១គ្រឿង និងផាកពិន័យ១៥៣គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៧ ខែតុលានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២៩,៩៩៥ គ្រឿង រកឃើញយានយន្តល្មើស ៦,៩០៤គ្រឿង ក្នុងនោះអប់រំ ១,៦៣៥គ្រឿង និងផាកពិន័យ ៥,២៦៩គ្រឿង៕