(ភ្នំពេញ)៖ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ មិនមាននោះទេ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ ខណៈដែលសមត្ថកិច្ចបានឃាត់យានយន្ត ជាបន្តបន្ទាប់រាល់ថ្ងៃតែម្តង។

របាយការណ៍របស់អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា ចាប់ពីម៉ោង០៧:០០នាទី ដល់ម៉ោង២២:០០នាទី ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជាលទ្ធផល សមត្ថកិច្ចមិនបានធ្វើការឃាត់យានយន្តនោះទេ៕