(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,២៤៤គ្រឿង រកឃើញល្មើសច្បាប់ ៨១៤គ្រឿង អប់រំ១៨៣គ្រឿង និងផាកពិន័យ៦៣១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៦ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន១,២៤៤រឿង, អប់រំ៨៦គ្រឿង និងផាកពិន័យ២១៣គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៦ ខែតុលានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ២៨,៤០១គ្រឿង រកឃើញយានយន្តល្មើស ៦,៣៩៥គ្រឿង ក្នុងនោះអប់រំ ១,៥៥១គ្រឿង និងផាកពិន័យ ៤,៨៤៤គ្រឿង៕