BREAKING NEWS (Update): ចំនួនអ្នកស្លាប់ ដោយគ្រោះរញ្ជួយដី និងរលកយក្ស នៅឥណ្ឌូនេស៊ី កើនឡើងដល់១,៦៤៩នាក់
06-10-2018 21:36
(ហ្សាការតា)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយជាបន្តបន្ទាប់ និងបង្កឲ្យកើតមានរលកយក្សស៊ូណាមិ នៅខេត្ត Central Sulawesi ប្រទេសឥណ្ឌូនេស៊ី បានហក់ឡើងដល់១,៦៤៩នាក់, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨នេះ។
តាមការលើកឡើងពីលោក Sutopo Purwo Nugroho អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ បានឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់មាន ១,៤១៣នាក់ ត្រូវបានរកឃើញ នៅទីក្រុង Palu ខេត្ត Central Sulawesi ខណៈទីក្រុងនេះត្រូវបានវាយប្រហារដោយគ្រោះរញ្ជួយដី២លើក និងរលកយក្សស៊ូណាមិមួយលើក កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨៕