(ព្រះវិហារ)៖ ស្របពេលដែលប្រជាពលរដ្ឋខ្មែរយើង កំពុងតែប្រារព្វនៅពិធីបុណ្យកាន់វេនបិណ្ឌភ្ជុំ តាមប្រពៃណីទំនៀមទំលាប់ខ្មែរយើងនោះ គេសង្កេតឃើញនៅតាមទីផ្សានានា មានភាពមមាញឹកក្នុងការលក់ដូរទំនិញផ្សេង ដើម្បីប្រជាពលរដ្ឋទិញយកទៅធ្វើចង្ហាន់ ឫទិញគ្រឿងភេសជ្ជះនានាយកទៅប្រគេនព្រះសង្ឃ ឫចាស់ព្រឹទ្ធាចារ្យ។
នៅថ្ងៃទី០៦ ខែតុលាឆ្នាំ២០១៨ មន្ត្រីកាំកុងត្រូលខេត្តព្រះវិហារ បានសហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត សមត្ថកិច្ចនិងអជ្ញាធរមូលដ្ឋាន បានធ្វើការចុះត្រួតពិនិត្យទំនិញវេចខ្ចប់ស្រាប់ ក៍ដូចជាទំនិញផ្សេងៗទៀត ដែលតាំងលក់ដូរតាមផ្ទះ ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ បន្ទាប់ចាប់បានទំនិញខូចគុណភាពទាំងអស់នោះ មន្ត្រីកាំកុងត្រូលខេត្តក៏បានយកទៅដុតកំទេចចោលភា្លមៗតែម្តង។
លោក ដួង មុនី ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានលើកឡើងថា «ក្នុងការចុះត្រួតពិនិត្យនាឱកាសនោះក្រុមការងារយើងបានពិនិត្យរកឃើញទំនិញមួយចំនួនខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់រួមមាន ទឹកក្រូចចម្រុះចំណុំ១១.៤៤លីត្រ ស្រាប៊ៀរចំណុះ០.៩៩លីត្រ ភេសជ្ជះប៉ូវកម្លាំងចំណុំ០.៦៥លីត្រ មីម៉ាម៉ាទម្ងន់៣.៨៤គីឡូក្រាមផងដែរ។ក្រោយធ្វើការដកហូតទំនិញទាំងនោះត្រូវបានយកទៅដុតកំទេចចោល»។
លោកក៏បានធ្វើការងប់រំណែនាំអោយអាជីវករនៅខេត្តព្រះវិហារទាំងអស់ មុននិងទិញទំនិញផ្សេងៗមកដាក់លក់ សូមធ្វើការត្រួតពិនិត្យមើលអោយបានច្បាស់លាស់ ដើម្បីកុំអោយប៉ះពាល់ដល់សុខភាពរបស់អ្នកទិញ៕