Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

TrueMoney ដាក់ឲ្យប្រើប្រាស់កម្មវិធីថ្មីលើទូរស័ព្ទដៃ ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន

06-10-2018 20:30

(ភ្នំពេញ)៖ ក្រុមហ៊ុនទ្រូម៉ាន់នី (TrueMoney) បានប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីថ្មីលើទូរស័ព្ទ ដើម្បីផ្តល់ភាពទាក់ទាញ, ទាន់សម័យ, សុវត្ថិភាព និងកាន់តែងាយស្រួលសម្រាប់អតិថិជន។

លោក ហេង វីលីន ប្រធានផ្នែកផលិតផលឲ្យដឹងថា «នេះជាលើកទី១ហើយ ដែលក្រុមហ៊ុនធ្វើបច្ចុប្បន្នភាពកំណែថ្មីឲ្យទាន់តម្រូវការ និងការចង់បានរបស់អ្នកគ្រប់គ្រងផ្នែកទីផ្សារ។ ក្នុងនោះការផ្លាស់ប្តូរមានដូចជា៖ រូបរាងប៉ូតុងថ្មី ទាន់សម័យ សាកសមនឹងយុវវ័យជំនាន់ថ្មី និងកាត់បន្ថយភាពស្មុគស្មាញ»។

លោក អាង ម៉េងហួត និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានឲ្យដឹងថា «ក្នុងទូរសព្ទរបស់ខ្ញុំមានកម្មវិធីច្រើន តែខ្ញុំប្រើទ្រូម៉ាន់នីញឹកញាប់ជាងគេ ព្រោះមានការបញ្ចុះតម្លៃច្រើន ទាំងការទិញទំនិញ ញ៉ាំអាហារ មើលកុន និងដាក់លុយទូរសព្ទ ហើយថ្ងៃនេះខ្ញុំបាន Update កម្មវិធី TrueMoney ថ្មីរួចរាល់ហើយដែរ»។

សូមបញ្ជាក់ថា កម្មវិធី TrueMoney មានមុខងារជាច្រើន ដែលអាចឲ្យលោកអ្នកអាចវេរលុយ ចាយលុយ បង់វិក្កយបត្រ ទិញសំបុត្រកុន ដាក់លុយទូរសព្ទ និងសេវាកម្មជាច្រើនទៀត៕