(ភ្នំពេញ)៖ ហ្សបហោស៍ ជាលំនៅឋានមួយ ដែលពេញនិយម និងមានតម្រូវច្រើនសម្រាប់អតិថិជន ព្រោះជាគេហដ្ឋាន ដែលអាចប្រកបអាជីវកម្មផង និងរស់នៅផង។ លំនៅដ្ឋានប្រភេទនេះ ទាមទារអោយមាន មានទីតាំងល្អដែលជាទីប្រជុំជនពាណិជ្ជកម្ម មានមនុស្សរស់នៅច្រើនកុះករ ក្នុងតំបន់អភិវឌ្ឍ ទើបសក្តិសមសម្រាប់ការប្រកបអាជីវកម្មផងដែរ។
បើក្រឡេកមើលការអភិវឌ្ឍ តាមបណ្តោយផ្លូវជាតិលេខ ១ ចាប់ពីស្ពានព្រះមុនីវង្ស ដល់តំបន់បឹងស្នោរ កំពុងតែរីកដុះដាលទៅដោយគម្រោងអភិវឌ្ឍលំនៅដ្ឋានជាច្រើន រួមទាំងផ្សារទំនើប ធនាគារ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន ហាងទំនិញ បានក្លាយជាទីតាំងប្រជុំជនពាណិជ្ជកម្មមួយ ជាពិសេសតំបន់បឹងស្នោរផ្ទាល់តែម្តង។
បច្ចុប្បន្ននេះ តំបន់បឹងស្នោរ លែងស្ងប់ស្ងាត់ដូចកាលពីមុនឡើយ ក្រោយពេល គម្រោងដ៏ធំមួយរបស់បុរី ប៉េង ហួត ដែលមានឈ្មោះថាហ្គ្រេនស្តាផ្លាទីនីម បានលេចរូបរាងឡើង។
លើផ្ទៃដីជាង២០០ហិចតា គម្រោងដ៏ធំនេះ បានប្រែក្លាយតំបន់បឹងស្នោរ ជាទីក្រុងរណបមួយ ដ៏សម្បូរបែបមួយ ដែលរួមមាន សួនកម្សាន្តបែបអឺរ៉ុប សាលារៀនអន្តរជាតិ កីឡដ្ឋាន ស្ថានីយពន្លត់អគ្គីភ័យ ខុនដូ និងផ្សាទំនើប ថែមទៀតផង។
ក្រៅតែពីភាពសម្បូរបែបខាងលើ ក្នុងគម្រោងដ៏ធំនេះ ក៏បានបែបចែកតំបន់សម្រាប់រស់នៅ និងតំបន់ពាណិជ្ជកម្ម ដែលមានលំនៅដ្ឋានជាច្រើនប្រភេទ ក្នុងការបន្ថែមជម្រើស សម្រាប់អតិថិជនដែលកំពុងស្វែងរកលំនៅដ្ឋាន។
គម្រោងដឹស្តាផ្លាទីនីម ប៉ូឡារីស ១ និង ប៉ូឡារីស ២ ព្រមទាំង សាលារៀនអន្តរជាតិ កីឡដ្ឋាន ស្ថានីយពន្លត់អគ្គីភ័យ ខុនដូ និងផ្សាទំនើប ស្ថិតក្នុងតំបន់ពាណិជកម្មរួមគ្នាតែមួយ ក្នុងគម្រោងហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោរ)នេះ សក្តិសមសម្រាប់ប្រកបអាជីវកម្មគ្រប់ប្រភេទ។
ក្នុងគម្រោងនេះ ក្រុមហ៊ុនបានសាងសង់លំនៅដ្ឋាន ប្រភេទហ្សបហោស៍ជាច្រើនដូចជា៖ ហ្សបហោស៍A ហ្សបហោស៍B ហ្សបហោស៍C ហ្សបហោស៍D និងហ្សបហោស៍ Classic រួមបញ្ចូលរចនាបថយ៉ាងល្អឥតខ្ចោះ ដោយផ្អែកលើគុណភាព ប្រណិតភាព សោភណ្ឌភាព ភាពស៊ីវិល័យ និងភាពច្នៃប្រឌិតខ្ពស់ ដែលមានបន្ទប់គេង៤ បន្ទប់ទឹក៥ ព្រមទាំងបរិវេណទទួលភ្ញៀវ ដែលមានបរិយាកាសស្រស់ស្រាយ កន្លែងទទួលទានអាហារ បន្ទប់ចម្អិនអាហារ និងកន្លែងចតរថយន្តធំទូលាយ ដែលស័ក្តិសមបំផុត សម្រាប់ការរស់នៅ និងប្រកបអាជីវកម្ម របស់លោកអ្នក។
ពិសេសជាងនេះទៅទៀត អតិថិជនមានប្រាក់ត្រឹមតែ ១០០០ ដុល្លារ អាចក្លាយជាម្ចាស់ហ្សបហោស៍ដ៏ប្រណិត ក្នុងគម្រោង ដឹស្តាផ្លាទីនីម ប៉ូឡារីស ១ និង ប៉ូឡារីស ២នេះ។ សូមរួសរាន់ឡើង កុំអោយឱកាសនេះកន្លងផុតអោយសោះ ការផ្តល់ជូនពិសេសនេះ ត្រឹមដំណាច់ខែតុលា នេះតែប៉ុណ្ណោះ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected] ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup៕