(សិង្ហបុរី)៖ លោកវរសេនីយ៍ទោ វុទ្ធី វង្សវិបុល ជានាយនគរបាលជាតិកម្ពុជាទី១ ដែលទទួលបានពានរង្វាន់ជានិស្សិតបរទេសឆ្នើមបំផុត ពីបណ្ឌិតសភានគរបាលជាតិសិង្ហបុរី ដែលនេះបង្ហាញពីការវិវឌ្ឍន៍ខ្លួនមួយរបស់កម្ពុជា ដែលមានបុគ្គលឆើមទទួលបានពានរង្វាន់ដ៏ល្អមួយនេះ។

ពិធីប្រគល់ពានរង្វាន់ជូននស្សិត ដែលជានាយនគរបាលជាន់ខ្ពស់ បានបញ្ចប់វគ្គពីបណ្ឌិតសភានគរបាលជាតិសិង្ហបុរីនេះ ធ្វើឡើងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ ដែលមានលោកវរសេនីយ៍ទោ វុទ្ធី វង្សវិបុល ជានាយនគរបាលជាតិកម្ពុជា បានទទួលពានរង្វាន់ «និស្សិតបរទេសឆ្នើមបំផុត» (Best Foreign Trainee) ពីប្រទេសសឹង្ហបុរី ដែលនេះជាមោទនភាពមួយសម្រាប់កម្ពុជាផងដែរ។

នាឱកាសនោះ លោកវសេនីយ៍ទោ វុទ្ធី វង្សវិបុល បានអោយដឹងថា «ខ្ញុំមានមោទនភាពខ្លាងណាស់ ដែលបានទទួលពានរង្វាន់ និស្សិតបរទេសឆ្នើមបំផុត» (Best Foreign Trainee) ពីប្រទេសសឹង្ហបុរី ដ៏វិសេសវិសាលនេះ»

លោកបន្តទៀតថា ក្នុងរយៈពេលពេញ១១ខែ នៃវគ្គសិក្សានេះ លោកបានខិតខំប្រឹងប្រែងតស៊ូរៀនសូត្រ ហ្វឹកហ្វឺន លត់ដំ អស់ពីកំលាំងកាយ កំលាំងចិត្ត ឆ្លងកាត់វិញ្ញាសារដ៏លំបាក ស្មុគស្មាញតឹងតែង ទាំងផ្នែកកាយសម្បទា, វិន័យ, បទបញ្ជាផ្ទៃក្នុងរបស់សាលា, កំរិតភាសាអង់គ្លេស ដើម្បីស្រាវជ្រាវស្វែងយល់ដឹងអំពីឯកសារ បទដ្ឋាន ច្បាប់នានា ក៏ដូចជា មុខជំនាញ នគរបាលទាំងអស់ទើបទទួលបាន លទ្ធផល ពិន្ទុខ្ពស់ មិនតែ ប៉ុណ្ណោះត្រូវឆ្លងកាត់ការអនុវត្តន៍ តួនាទីជាក់ស្តែងដ៏លំបាកៗ ជាច្រើនទៀត ទើបថ្ងៃនេះអាចនាំមកនូវជយលាភី ប្រកបដោយកិត្តិយស ដ៏ថ្លៃថ្លា ជូននគរបាលជាតិកម្ពុជា ក៏ដូចជាប្រទេសជាតិកម្ពុជាយើងផងដែរ៕