Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌសែនសុខ ជួបសំណេះសំណាលជាមួយមន្រ្តីរាជការដ្ឋបាលខណ្ឌ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

05-10-2018 19:13

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ រដ្ឋបាលខណ្ឌសែនសុខ ក្រោមអធិបតីភាព លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងលោកស្រី ជា សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌ, លោកអភិបាលរងខណ្ឌ បានជួបសំណេះសំណាល ជាមួយមន្ត្រីក្រោមឱវាទ នៅសាលាខណ្ឌសែនសុខ ដោយក្នុងនោះពិភាក្សានៅបញ្ហាផ្សេងៗ ដែលកើតមានឡើងនៅក្នុងមូលដ្ឋានកន្លងមក និងស្វែងរកវិធីផ្សេងៗ ដើម្បីទប់ស្តាត់នៅបញ្ហាដែលកើតឡើងក្នុងមូលដ្ឋាន។

ក្នុងពិធីជួបសំណេសសំណាលនេះ លោកអភិបាលបានជំរុញឲ្យមន្ត្រីក្រោមឱវាទទាំងអស់ ត្រូវខិតខំធ្វើការយកចិត្តទុកដាក់ និងចូលរួមសហការរវាងមន្ត្រី និងមន្ត្រីចេះ ទទួលរាក់ទាក់ជាមួយបងប្អូនប្រជាពលរដ្ឋ
ពិសេសពាក់ព័ន្ធនឹងសេវាសារធារណៈតែម្តង។

ក្នុងពិធីសំណេះសំណាលនេះផងដែរ លោកអភិបាល ម៉ូវ ម៉ានិត បានថ្លែងអរគុណ ដល់មន្ត្រីក្រោមឱវាទទាំងអស់ ដែលតែងតែខិតខំប្រឹងប្រែងបម្រើការងារ មិនដែលគិតពីការនឿយហត់របស់ខ្លួន។

ពីធីជួបសំណេះសំណាលនេះ លោកអភិបាលបានរៀបចំ២ដងក្នុងមួយឆ្នាំ គឺក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និង ឱកាសបុណ្យចូលឆ្នាំខ្មែរ ដើម្បីបង្កើតនូវភាពស្និតស្នាល ជាមួយមន្ត្រីរាជការ មន្រ្តីសាលាខណ្ឌព្រមទាំងចៅសង្កាត់ និងមេភូមិ ប្រជាការពារភូមិ ទាំងអស់ដែលបម្រើការងារនៅក្នុងខណ្ឌសែនសុខ៕