(ព្រះវិហារ)៖ លោកស្រី ចឹក ហេង អភិបាលរងខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយថ្នាក់ដឹកនាំកាកបាទក្រហមខេត្ត ថ្នាក់ដឹកនាំអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសង្គមថ្មី រួមជាមួយមន្ត្រីរាជការស្រុក ឃុំ ភូមិ បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា យកទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៨២គ្រួសារ មកពី៥ភូមិក្នុងឃុំស្រៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨។
លោកស្រី ចឹក ហេង បានថ្លែងថា ជំនួសមុខឲ្យលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកស្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីរសំណាក់សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋដែល បានចូលរួមក្នុងពិធីនេះ។
ជាមួយគ្នានេះលោកស្រី ចឹក ហេង ក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាត្រូវសម្រាកក្នុងមុងសុវត្ថិភាពជានិច្ច ជៀសវាងកើតជម្ងឺគ្រុនចាញ់ គ្រុនឈាម ព្រោះនេះជារដូវវស្សា សំបូរមូសដែលគោល និងមូសខ្លាច្រើនណាស់។ លោកស្រីក៏បានធ្វើការផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរក្នុងរដូវបុណ្យភ្ជុំនេះ ជៀសវាងកុំឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ និងត្រូវណែនាំកូនចៅត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ។
លោកស្រី ចឹក ហេង ក៏បានជំរាបជូនលោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋទៀតថា អំណោយកាកបាទក្រហមកម្ពុជា គឺអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋដោយមិនប្រកាន់វណ្ណៈ ឋានៈ ជាតិសាសន៍ ពណ៍សំបុរ ឫនិន្នាការនយោបាយនោះទេ។ ជាក់ស្តែងថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋ៨២គ្រួសារ គឺជាប្រជាពលរដ្ឋក្រីក្រ ចឹងហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកបានចាត់ទុកបងប្អូនដែលខ្វះខាត ជាអទិភាពក៏ដូចជា បងប្អូនរងគ្រោះដោយគ្រោះធ្មជាតិផ្សេងៗ និងបងប្អូនផ្ទុកមេរោកអេដស៍ ស្ត្រីមេម៉ាយនិងក្មេងកំព្រាជាដើម។
អំណោយដែលចែកជូនក្នុងឱកាសនោះមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម អាវ១ មី១កេស ត្រីខ១យួរ ទឹកស៊ីវអ៊ីវ១យួរ ឃីត១កញ្ចប់ និងអារហារបំប៉ន១២កញ្ចប់៕