(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាអាជីវកម្មថ្មី របស់ក្រុមហ៊ុន ជីប ម៉ុង កំពុងសាងសង់ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលវិនិយោគដោយក្រុមហ៊ុនខ្មែរក្នុងស្រុក ១០០%។
ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល សាងសង់ឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ព្រមទាំងចូលរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងលើសពីនេះក៏ចង់បង្ហាញដល់អន្តរជាតិថា ខ្មែរក៏អាចសាងសាង់ផ្សារទំនើបដ៏ធំខ្នាតអន្តរជាតិបានផងដែរ។
ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងលេចចេញជារូបរាងឡើង ក្នុងឆ្នាំ២០២០ ដើម្បីបម្រើតម្រូវការសាធារណៈជនក្នុងរាជធានីភ្នំពេញ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ដ៏ពោរពេញទៅដោយសក្តានុពលសេដ្ឋកិច្ចមួយនេះ។
គួរបញ្ជាក់ផងដែរថា ផ្សារទំនើបខ្នាតអន្តរជាតិមួយនេះមានចំណតដែលអាចផ្ទុករថយន្តបានរហូតដល់ ១៩៧០គ្រឿង និងម៉ូតូចំនួន៥៤០គ្រឿង ព្រមទាំងមានច្រកចេញចូលធំទូលាយដោយពុំចាំបាច់បារម្ភពីការកកស្ទះចរាចរណ៍ និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងការប្រកបអាជីវកម្មនានាផងដែរ៕