(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,១១៧គ្រឿង រកឃើញល្មើសច្បាប់១,១៧៥គ្រឿង (ម៉ូតូ៨១%) អប់រំ៣៤២គ្រឿង និងផាកពិន័យ៨៣៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី០៥ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន២,៤៨៦គ្រឿង, អប់រំ១០៦គ្រឿង និងផាកពិន័យ២៩៧គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៥ ខែតុលានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២៦,១៥៧គ្រឿង រកឃើញយានយន្តល្មើស៥,៥៨១គ្រឿង (ម៉ូតូ៨០%) ក្នុងនោះអប់រំ១,៣៦៨គ្រឿង និងផាកពិន័យ៤,២១៣គ្រឿង៕