(ភ្នំពេញ)៖ បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ អាចនឹងមានភ្លៀងធ្លាក់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ក្រសួងធនធានទឹកបានឲ្យដឹងថា បន្ទាប់ពីបានតាមដានលើស្ថានភាព អាកាសធាតុរួចមកឃើញថា៖ ចំពោះខណ្ឌ ស្រុក ក្រុងមួយចំនួននៃរាជធានីភ្នំពេញ និងបណ្ដាលខេត្តដូចជា កណ្ដាល, កំពង់ស្ពឺ, តាកែវ, និងខេត្តកំពត អាចនឹងមានភ្លៀងធ្លាក់ច្រើន ដែលអាចបង្កជាជំនន់ទឹកភ្លៀងផងដែរ។
តំបន់ខ្ពស់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងតំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតមធ្យមទៅច្រើន៕