(ភ្នំពេញ)៖ Kubota ដែលជាអ្នកនាំមុខគេ ខាងផ្នែកគ្រឿងយន្តកសិកម្មនៅកម្ពុជា ក៏ដូចជាទូទាំងតំបន់អាស៊ាន តែងតែបានរៀបចំ មហាព្រឹត្តិការណ៍ ពិព័រណ៍គ្រឿងយន្តកសិកម្ម គូបូតា ដ៏ធំបំផុតប្រចាំឆ្នាំរបស់ខ្លួន។
ឆ្នាំនេះគឺជាឆ្នាំទី៥ហើយ ដែលគូបូតាបានរៀបចំមហាព្រឹត្តិការណ៍ពិព័រណ៍គ្រឿងយន្តកសិកម្ម ហើយរឹតតែអស្ចារ្យជាងឆ្នាំមុនៗទៅទៀត គូបូតាបានពង្រីកព្រឹត្តិការណ៍នេះ រហូតដល់ទៅចំនូន៨ខេត្ត/ក្រុង ទូទាំងប្រទេសកម្ពុជា។ ពិសេសជាងនេះ គូបូតាក៏បាននាំមកនូវកម្មវិធី ប្រកួតប្រដាល់គុណខ្មែរដ៏ជក់ចិត្ត សម្រាប់ប្រជាកសិករទស្សនាកំសាន្ត ក្នុងកម្មវិធីពិព័រណ៍នេះផងដែរ។
នេះគឺជាដំណាក់កាលទី២ ដែលមានគូបូតានឹងបន្តរៀបចំព្រឹត្តិការណ៍នេះ ចំនួន៥ខេត្ត។
គួបញ្ជាក់ថានៅក្នុងដំណាក់កាលទី១ កាលពីខែឧសភា គូបូតាបានរៀបចំព្រឹត្តិការណ៍នេះ ចំនួន២ខេត្តរួចមកហើយ គឺខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។ នៅដំណាក់កាលទី២ ហើយជាព្រឹត្តិការណ៍ទី៣ ដែលគូបូតាបានរៀបចំនៅខេត្តព្រៃវែង កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨។
នៅក្នុងកម្មវិធីនេះ ក៏ទទួលបានការចូលរួមយ៉ាក់កកកុញ ពីសំណាក់ប្រជាកសិករខេត្តព្រៃវែង ក៏ដូចជាខេត្តនានាទូទាំងប្រទេសកម្ពុជា ដែលពួកគាត់រីករាយទទួលបាន បទពិសោធន៍ជាច្រើនពីគូបូតា និងទស្សនាសកម្មភាពផ្សេងៗ ជាច្រើនដែលមានដូចជា៖
*ការតាំងបង្ហាញផលិតផល គូបូតា ថ្មីៗជាច្រើនប្រភេទ។
*ព័ត៌មាននានាស្តីពី វិធីធ្វើស្រែចំការដើម្បីទទួលបានទិន្នផលល្អបំផុត សម្រាប់កសិផល ស្រូវ ពោត និងដំឡូង។
*ការធ្វើបទបង្ហាញអំពីផលិតផលនានានៅលើផ្ទៃដីពិត ដើម្បីបង្ហាញជូនពីរបៀប នៃការដំណើរការរបស់គ្រឿងយន្តកសិកម្ម គូបូតាដ៏ទំនើបៗ។
*ការចាប់រង្វាន់ធំៗជាច្រើន ជូនដល់ប្រជាកសិករដែលបានចូលរួម និងការទទួលបានកាដូពិសេស ពីគូបូតាចំពោះប្រជាកសិករណា ដែលបានកក់ទុកនូវផលិតផលគូបូតាណាមួយ។
*ការប្រគួតប្រដាល់គុណខ្មែរដ៏អស្ចារ្យ ពីសំណាក់កីឡាករគុណខ្មែរល្បីៗនៅកម្ពុជា។
សូមអញ្ជើញប្រជាកសិករនៅក្នុងខេត្តនីមួយៗ ក៏ដូចជាខេត្តនានាទូទាំងប្រទេស ចូលរួមទស្សនាដោយឥតគិតថ្លៃ ដែលកាលបរិច្ឆេទនៃការរៀបចំព្រឹត្តការណ៍ក្នុង៤ខេត្តទៀតនេះ ដូចខាងក្រោម៖
*ខេត្តបាត់ដំបង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨
*ខេត្តឧត្តរមានជ័យ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨
*ខេត្តព្រះវិហារ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨
*ខេត្តស្ទឹងត្រែង ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨
គូបូតាសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីដ៏អស្ចារ្យប្រចាំឆ្នាំនេះ នឹងផ្តល់ចំណេះដឹងដ៏មានសារៈសំខាន់ ដល់ប្រជាកសិករខ្មែរ ក្នុងការធ្វើទំនើបកម្មការងារកសិកម្មរបស់ខ្លួន ដោយបច្ចេកវិទ្យាថ្មីដើម្បីអនាគត របស់គ្រឿងចក្រកសិកម្មគូបូតា ដើម្បីកាត់បន្ថយចំណាយ បង្កើនទិន្នផលជាអតិបរមា និងទទួលបានចំនូលកាន់តែច្រើន ដែលធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាកសិករខ្មែរ កាន់តែប្រសើរ និងជាផ្នែកមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសកម្ពុជា។
គួរកត់សម្គាល់ផងដែរថា នៅក្នុងឆ្នាំនេះ គូបូតាបាននិងកំពុងរៀបចំ ព្រឹត្តិការណ៍ធំៗជាច្រើនដូចជា ការប្រគុំតន្រ្តី Kubota ZT concerts នៅក្នុងខេត្ត កំពង់ធំ និងព្រៃវែងកាលពីខែមិនាកន្លងទៅ និងព្រឹត្តិការណ៍ Kubota ZT Parade ដែលបាននិងកំពុងតែរៀបចំផងដែរ នៅតាមបណ្តាស្រុក និងខេត្តនានាជាច្រើន ទូទាំងប្រទេសកម្ពុជា៕