(ភ្នំពេញ)៖ គណ:កម្មការប្រឹក្សាការងារ ដែលមានសមាសភាពមកពី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហជីព និងនិយោជក នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ បានបន្តកិច្ចពិភាក្សាចុងក្រោយ នៅទីស្ដីការងារក្រសួងការងារ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរ ឆ្នាំ២០១៩។ កិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមានលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជីវ:។
តាមការគ្រោងទុក លទ្ធផលនៃការកំណត់ប្រាក់ឈ្នួលខាងលើ នឹងសម្រេចជាផ្លូវការនៅល្ងាចនេះតែម្តង។
បើតាមការបង្ហើបរបស់ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា ប្រាក់ឈ្នួលទាបបំផុតរបស់កម្មករ កម្មការិនី ក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងកម្ពុជា នៅឆ្នាំ២០១៩ នឹងមិនទាបជាង១៨០ដុល្លារនោះឡើយ៕