(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋជា ម្ចាស់យានយន្ដគ្រប់ប្រភេទ ប្រញាប់ទៅបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០១៨ ឲ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
យោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ដែលអង្គភាព Fresh News ទទួលបាននារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ម្ចាស់យានយន្ដទាំងអស់សូម មកបង់ពន្ធឲ្យបានទាន់ពេលវេលា នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬតាមធនាគារកាលណាឌីយ៉ា, ធនាគារអេស៊ីលីដា, ធនាគារកម្ពុជាសាធារណៈ, ធនាគារវឌ្ឍនៈ, ធនាគារ ANZ Royal និងតាមធនាគារដែលបានចុះអនុស្សរណៈ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលា តាមការកំណត់ខាងលើម្ចាស់យានយន្ដនឹងទទួលរង ទោសទណ្ឌ តាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន៕