(ភ្នំពេញ)៖ Viva La Colours ដែលជាការសម្តែងសិល្បៈ លំដាប់ពិភពលោកដ៏មហស្ចារ្យ នៅក្នុងរាជធានីភ្នំពេញ របស់ណាហ្គាវើលដ៍ នឹងត្រឡប់មកវិញហើយ ដោយចាប់ផ្តើមពីថ្ងៃសុក្រនេះតទៅ នៅសាលមហោស្រព NABA នៅណាហ្គាទី២ ដោយសារមានសំណូមពរដ៏ច្រើនលើសលប់ ពីពុកម៉ែបងប្អូនជាច្រើន ដែលចូលចិត្តទស្សនាការសម្តែងសិល្បៈផ្ទាល់។
ព្រឹតិ្តការណ៍សិល្បៈចម្រុះពណ៌នេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ខណៈមានការបញ្ចាំងរូបភាពវីដេអូ 3D mapping នៅលើជញ្ជាំង និងពិតាននៅក្នុងសាលមហោស្រព ព្រមទាំងសំឡេងភ្លេងយ៉ាងពីរោះរងំ ដែលទស្សនិកជន គ្រប់វ័យពេញចិត្តយ៉ាងខ្លាំង។ ការសម្តែងសិល្បៈនេះ មានការចូលរួមសម្តែង ដោយអ្នកសម្តែងអន្តរជាតិដ៏ប៉ិនប្រសប់ មកពីជុំវិញពិភពលោក នៅក្នុងសាលមហោស្រពបច្ចេកវិទ្យា 3D mapping ដំបូងគេបង្អស់នៅកម្ពុជា។
ទស្សនាការសម្តែងបែបដំណើរផ្សងព្រេងរបស់នារីម្នាក់ នៅក្នុងពិភពចម្រុះពណ៌ ដែលចូលរួមសម្តែង ដោយអ្នកសម្តែងមកពីប្រទេសកម្ពុជា កូឡុំប៊ី តៃវ៉ាន់ ម៉ុងហ្គោលី និងហ្វីលីពីន ចាប់ពីម៉ោង០៧៖៣០យប់ ពីរៀងរាល់ ថ្ងៃព្រហស្បតិ៍ ដល់អាទិត្យពីថ្ងៃទី៥ ខែតុលា រហូតដល់ថ្ងៃទី២៨ ខែតុលា។ ការសម្តែងពិសេសបន្ថែម ផ្តល់ជូននៅម៉ោង៤ល្ងាច នៅរៀងរាល់ថ្ងៃអាទិត្យ ដែលលោកអ្នកអាចនាំក្រុមគ្រួសារ មកទស្សនាយ៉ាងសប្បាយ។
មុនការសម្តែងបន្ថែមពិសេស នៅរៀងរាល់ថ្ងៃអាទិត្យ ពុកម៉ែបងប្អូនអាចមកពិសាប៊ុហ្វេឌីមសាំថ្ងៃត្រង់ ចាប់ពីម៉ោង១១ព្រឹក ដល់ម៉ោង០២៖៣០រសៀល នៅភោជនីយដ្ឋានប្រណីតចិន Fortune Palace (ជាន់ទី១ ណាហ្គាវើលដ៍) ឬនៅភោជនីយដ្ឋានប្រណីតចិន Hall of Golden Chimes (ជាន់ទី៥ ណាហ្គាទី២) ដែលភោជនីយដ្ឋានទាំងពីរ ជាភោជនីយដ្ឋានចិនប្រណីត ដែលឈ្នះពានរង្វាន់ភោជនីយដ្ឋានប្រណីត កម្រិតពិភពលោក ប្រចាំឆ្នាំ២០១៨។
ជម្រើសមួយទៀត ពុកម៉ែបងប្អូនអាចមកពិសាអាហារប៊ុហ្វេអន្តរជាតិ និងគ្រឿងសមុទ្រ ដែលមានច្រើនមុខជាងគេ ក្នុងរាជធានីភ្នំពេញ នៅភោជនីយដ្ឋាន 2Pangea (ជាន់ទី២ ណាហ្គាទី២) តម្លៃ៣៩ដុល្លារ សម្រាប់២នាក់ រៀងរាល់ថ្ងៃ ចាប់ពីម៉ោង០៥៖៣០ល្ងាច រហូតដល់ម៉ោង១០យប់។
ប្រសិនបើពុកម៉ែ បងប្អូនចង់សាកល្បងម្ហូបរសជាតិដើម ប្រចាំទ្វីបអាស៊ីដែលចំណាយថវិកាតិច សូមអញ្ជើញមកភោជនីយដ្ឋានក្រោមដី Food Pavilion (ជាន់ក្រោមដីណាហ្គាទី២) ដែលមានម្ហូបខ្មែរ ថៃ វៀតណាម ចិន ម៉ាឡេស៊ី ជប៉ុន ឥណ្ឌា ម៉ុងហ្គោលី ឌីមសាំ ព្រមទាំងបង្អែម និងភេសជ្ជៈឆ្ងាញ់ៗ ជាច្រើនជម្រើស។ បើកបម្រើរៀងរាល់ថ្ងៃ ចាប់ពីម៉ោង១១ ព្រឹកដល់១១ យប់តម្លៃចាប់ពី១,៥០ប៉ុណ្ណោះ ហើយអ្នកអាចយកបណ្ណ នៅសាលមហោស្រព NABA ដើម្បីពិសាការ៉េមពិសេសតម្លៃ១ដុល្លារ និងបង្អែមជាច្រើនមុខ៕
ការសម្តែងសិល្បៈដ៏មហស្ចារ្យក្នុងរាជធានីភ្នំពេញ
អ្នកសិល្បៈអន្តរជាតិមកពីជុំវិញពិភពលោក
ព្រឹតិ្តការណ៍សិល្បៈសម្រាប់ទស្សនិកជនគ្រប់វ័យទស្សនាដោយសេរី
ឈុតសម្តែងក្នុងពិភពចម្រុះពណ៌
សាលមហោស្រព NABA ដ៏អស្ចារ្យនៅណាហ្គាទី ២