(ភ្នំពេញ)៖ ទំព័រ Facebook ផ្លូវការរបស់ទូរទស្សន៍ជាតិកម្ពុជា ដែលមានឈ្មោះថា «ទូរទស្សន៍ជាតិកម្ពុជា ទទក-TVK» ត្រូវបានអនាមិកលួច (Hack) ចូលទៅគ្រប់គ្រង នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ និងបានយកទៅបង្ហោះព័ត៌មានមិនពិតមួយចំនួន។
បើតាមមន្ដ្រីរបស់ ទូរទស្សន៍ជាតិនៃកម្ពុជា បានប្រាប់ឲ្យដឹងថា ពេលនេះក្រុមការងារបច្ចេកទេស កំពុងតែធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីទាញយកទំព័រ Facebook នោះត្រឡប់មកគ្រប់គ្រងវិញ៕