(ភ្នំពេញ)៖ ដោយមើលឃើញថា នៅលើទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន កំពុងមានសន្ទុះយ៉ាងខ្លាំងក្លា នូវតម្រូវការបចេ្ចកវិទ្យាក្នុងការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ សម្រាប់ផ្គត់ផ្គង់ ដល់ស្ថាប័នទាំង ខ្នាតតូច និងខ្នាតធំនោះ ក្រុមហ៊ុន Campura Triangulum Corporation និង ក្រុមហ៊ុន SAP Software Solution បានរួមគ្នាចែករំលែកបទពិសោធន៏ និងផ្តល់ដំណោះស្រាយលើការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ ដើម្បីឆ្លើយតបនូវរាល់តម្រូវការ និងការផ្គត់ផ្គង់នូវសេវាកម្មនេះ។
ការចែករំលែកបទពិសោធន៏ និងផ្តល់ដំណោះស្រាយលើការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ ក្រោមសិក្ខាសាលាមួយស្តីពី «Journey To The Intelligence Enterprise» ដោយមានការសហការគ្នារវាងក្រុមហ៊ុន Campura Triangulum Corporation និង ក្រុមហ៊ុន SAP Software Solution ដែលជាក្រុមហ៊ុនលំដាប់ អន្តរជាតិ ហើយមានបទពិសោធន៏ ក្នុងការផ្ដល់ដំណោះស្រាយទៅលើការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ នាសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ «Rosewood Phnom Penh Hotel» ។
លោក ឈីវ ស័ក្តដា ដែលជា Head of Business Applications Division របស់ក្រុមហ៊ុន Campura បានថ្លែងថា សិក្ខាសាលានេះ គឺផ្តោតលើដំណោះស្រាយ និងការផ្គត់ផ្គង់ផ្នែក Enterprise Resource Planning (ERP) ដែលជាផ្នែកមួយដ៏សំខាន់ និងគួរអោយយកចិត្តទុកដាក់ពីសំណាក់ អតិថិជនទាំងឡាយ។
លោកបានបន្តថា SAP ជាផលិតផលដែលល្បីល្បាញក្នុងពិភពលោក ដែលត្រូវបានទទួលស្គាល់ថាជាផលិតផលដែលអាចគ្រប់គ្រងនូវរាល់ទិន្នន័យបានល្អជាងគេ ក្នុងនោះដែរ ភាពជាដៃគូររវាង Campura Triangulum Corporation និង SAP Software Solution បានជួយសំរួលដល់អតិថិជននូវរាល់តម្រូវការជាច្រើន ដើម្បីឈានទៅរកភាពជោគជ័យសំរាប់ពេលបច្ចុប្បន្ន និងពេលអនាគតរបស់អតិថិជន។
លោកក៏បានថ្លែងអំណរគុណចំពោះអតិថិជនដែលបានអព្ជើាញចូលរួមក្នុងសិក្ខាសាលានេះ ហើយអតិថិជននិងទទួលបាននូវចំនេះដឹងក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យា របស់ផលិតផល SAP ពីព្រោះវាជាផ្នែកបច្ចេកវិទ្យាមួយ ជួយសម្រួលក្នុងការ បញ្ចូលរក្សាទុកទិន្នន័យ និងទាញយករបាយការណ៍ហិរញ្ញវត្ថុយ៉ាងសុក្រឹត នឹងជួយជំរុញអាជីវកម្មអោយកាន់តែរីកចំរើន៕