Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹទ្ធសភា នឹងបើកសម័យប្រជុំវិសាមញ្ញនៅថ្ងៃទី១១ ខែតុលា ដើម្បីបោះឆ្នោតជ្រើសរើសអនុប្រធានទី១ព្រឹទ្ធសភាថ្មី ជំនួសលោក នៃ ប៉េណា

05-10-2018 09:23

(ភ្នំពេញ)៖ ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ដើម្បីបើកសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ដើម្បីបោះឆ្នោតជ្រើសរើសអនុប្រធានទី១ ព្រឹទ្ធសភាថ្មី ជំនួសលោក នៃ ប៉េណ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៩ ខែកញ្ញា​ ឆ្នាំ២០១៨កន្លងទៅនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨។

ក្រៅពីបោះឆ្នោតជ្រើសរើសអនុប្រធានទី១ព្រឹទ្ធសភាហើយនោះ នៅថ្ងៃទី១១ ខែតុលា ក៏មានការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤ផងដែរ៕