(ភ្នំពេញ)៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅ ម៉ាទឹកកក ចំនួន៦០កញ្ចប់តូចធំ រួមនិងជនសង្ស័យប្រុសស្រី៣០នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួន នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨។

ដោយបានការចង្អុលបង្ហាញ និងដឹកនាំរបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, ផែនប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ បានជំរុញ កម្លាំងសមត្ថកិច្ចជំនាញចម្រុះខណ្ឌ និងការិយាល័យជំនាញ ឲ្យខិតខំលើការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងរាជធានីភ្នំពេញជាលទ្ធផល នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ បង្ក្រាបបាន១៥ករណីឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៣០នាក់ ដកហូតវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៦០កញ្ចប់តូចធំ។

* ករណីជួញដូរគ្រឿងញៀន១២ករណី ឃាត់ខ្លួន ២៣នាក់ ស្រី ០១នាក់
* ករណីប្រើប្រាស់គ្រឿងញៀន៣ករណី ឃាត់ខ្លួន៧នាក់

បង្ក្រាបនៅតាមភូមិសាស្ត្រផ្សេងៗគ្នារួមមាន៖

១៖ ខណ្ឌសែនសុខ ១ករណី ឃាត់ខ្លួន២នាក់ ករណីប្រើប្រាស់
២៖ ខណ្ឌដូនពេញ ១ករណី ឃាត់ខ្លួនម្នាក់ ករណីរក្សាទុកដកហូតថ្នាំ៣កញ្ចប់តូច
៣៖ ខណ្ឌទួលគោក ១ករណី ឃាត់ខ្លួន២នាក់ ករណីរក្សាទុកដកហូតថ្នាំ១កញ្ចប់តូច
៤៖ ខណ្ឌប្ញស្សីកែវ ៤ករណី ឃាត់ខ្លួន៨នាក់ ករណីរក្សាទុកប្រើប្រាស់ដកហូតថ្នាំ ២៦កញ្ចប់តូច
៥៖ ខណ្ឌជ្រោយចង្វារ ៤ករណី ឃាត់ខ្លួន៩នាក់ ករណីរក្សាទុកដកហូតថ្នាំ៤កញ្ចប់តូច
៦៖ ខណ្ឌមានជ័យ១ករណី ឃាត់ខ្លួន១នាក់ ករណីរក្សាទុកដកហូតថ្នាំ៦កញ្ចប់តូច
៧៖ ខណ្ឌពោធិ៍សែនជ័យ ១ករណី ឃាត់ខ្លួន៤នាក់ ករណីប្រើប្រាស់
៨៖ ខណ្ឌដង្កោ ១ករណី ឃាត់ខ្លួន១នាក់ ករណីរក្សាទុកដកហូតថ្នាំ១កញ្ចប់តូច
៩៖ ការិយាល័យគ្រឿងញៀន១ករណី ឃាត់ខ្លួន៣នាក់ ករណីជួញដូរ ដកហូតថ្នាំ១៩កញ្ចប់តូច

ករណីខាងលើត្រូវបានសមត្ថកិច្ចជំនាញ រៀបចំក៏សាងសំណុំរឿងបញ្ជូន ទៅតុលាការតាមនីតិវិធី៕