(អាមេរិក)៖ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានចេញសេចក្តីជូនដំណឹងថ្មីមួយ ជម្រាបជូនជាសាថ្មីម្តងទៀតដល់ សិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងសិក្សា ធ្វើការ ស្នាក់នៅបណ្តោះអាសន្ន និងអចិន្ត្រៃយ៍ នៅអាមេរិកថា រាល់ការពន្យារសុពលភាពលិខិតឆ្លងដែន ការផ្តល់ទិដ្ឋាការពិសេស (K) និងការចេញលិខិតបើកផ្លូវធ្វើដំណើរបណ្តោះអាសន្ន (Temporary Travel Document) គឺពុំមានការយកកំរៃសេវាទេ លើកលែងតែការបញ្ជាក់នីត្យានុកូលកម្ម លើឯកសារនានា គឺត្រូវបង់ថ្លៃសេវា។
សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែតុលានេះ បានឲ្យដឹងទៀតថា គោលការណ៍ស្តីពីការផ្តល់សេវាសាធារណៈខាងលើនេះ មានប្រសិទ្ធភាពអនុវត្តទូទាំងសហរដ្ឋអាមេរិក ដោយការិយាល័យកុងស៊ុលនៃស្ថានទូតនៃ Washington, DC កុងស៊ុលកិត្តិយសនៅ Seatle រដ្ឋ Washington State, កុងស៊ុលកិត្តយសនៅ Lowell រដ្ឋ Massachusett, កុងស៊ុលកិត្តិយសនៅ Long Beach រដ្ឋ California និងកុងស៊ុលកិត្តិយសនៅ Philladelphia រដ្ឋ Pensylvania៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖