(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦,៥១១គ្រឿង រកឃើញល្មើសច្បាប់១,៦៩១គ្រឿង (ម៉ូតូ៨១%) អប់រំ៣៨៤គ្រឿង និងផាកពិន័យ១,៣០៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី០៤ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន១,៩៣៣គ្រឿង, អប់រំ១១២គ្រឿង និងផាកពិន័យ៣៣៧គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៤ ខែតុលានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២០,៩៨០គ្រឿង រកឃើញយានយន្តល្មើស៤,៤០៦ (ម៉ូតូ៨០%) ក្នុងនោះអប់រំ១,០២៦ និងផាកពិន័យ៣,៣៨០គ្រឿង៕