(ភ្នំពេញ)៖ ជនសង្ស័យចំនួន៧នាក់ ពាក់ព័ន្ធករណីប្រើប្រាសគ្រឿងញៀន ត្រូវបានកំលាំងនគបាលខណ្ឌពោធិ៍សែនជ័យ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ០១៨នេះ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
ជនសង្ស័យ៧នាក់នេះ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីត្រួតពិនិត្យរកឃើញរក្សាទុកគ្រឿងញៀនចំនួន៧កញ្ចប់នៅជាប់នឹងខ្លួន ដែលពួកគេបានឆ្លងកាត់នៅយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខវត្តស្លែង តាមបណ្ដោយជាតិលេខ៣ ស្ថិតនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឃាត់ជនសង្ស័យចំនួន០៧នាក់ (ប្រុស) ដកហូតម៉ូតូចំនួន០៣ គ្រឿង១ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1J-7509 ទី២ ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1V.1997 និងទី៣.ម៉ាកសង់កូរ៉េពាក់ស្លាក ភ្នំពេញ 1CW.5015 ព្រមទាំងវត្ថុតាងចាប់យក មានម្សៅក្រាមពណ៍សថ្លាចំនួន ០៧ កញ្ចប់តូច (សង្ស័យសារធាតុញៀន) ។
បច្ចប្បន្ន ជនសង្ស័យទាំង៧កំពុងស្ថិតក្រោមចំណាតការ របស់លោកព្រះរាជអាជ្ញារង កុល បុន មុនសំណុំរឿង នឹងត្រូវបន្តបញ្ជូនទៅចៅក្រមស៊ើបសួរ តាមនីតិវិធី៕