(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការប្រឡងប្រណាំង «ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត» ប្រចាំឆ្នាំ២០១៨ និងការប្រើប្រាស់កូនសៀវភៅ (Green Passport) សម្រាប់យុទ្ធនាការ ភោជនីយដ្ឋានស្អាត និងអាហារដ្ឋានទេសចរណ៍ស្អាត។
សេចក្តីជូនដំណឹងនេះ មានសារសំខាន់សម្រាប់ ម្ចាស់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋាន រួមទាំងសាធារណជនទូទៅនៅក្នុងប្រទេសកម្ពុជា ដែលមានបំណងចង់ចូលរួមប្រឡងប្រណាំង «ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត» ប្រចាំឆ្នាំ២០១៨ ដែលធ្វើឡើង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ យកទៅអនុវត្ត។
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ ស្តីពីការប្រឡងប្រណាំង «ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត» ប្រចាំឆ្នាំ២០១៨៖