(ភ្នំពេញ)៖ ដើម្បីអបអរសាទរ ការបើកសម្ពោធដំណើរការ ធនាគារប្រៃសណីយ៍កម្ពុជា (Cambodia Post Bank) សាខាផ្សារទំនើបអ៊ីអន២ សែន សុខ ក្រុមហ៊ុនសុវណ្ណាភូមិ ឡាយហ្វ៍ ​បានឧបត្ថម្ភធំ ក្នុងការរៀបចំកម្មវិធី ប្រកួតគូរគំនូរ សម្រាប់កុមារអាយុក្រោម១២ឆ្នាំ។

កម្មវិធីនេះ បានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់មាតាបិតា អាណាព្យាបាល និងកុមារ ដែលមានទេពកោសល្យ ក្នុងការគូរគំនូរជាច្រើននាក់ នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨។
ជាមួយគ្នានោះ ក្រុមហ៊ុនសុវណ្ណាភូមិ ឡាយហ្វ៍ ​បានគំនូរពីប្អូនៗ ជាច្រើនគំនូរ​ ដែលគំនូរទាំងនោះសុទ្ធសឹង តែជាគំនូរដែលមានខ្លឹមសារអត្ថន័យ និងភាពស្រស់ស្អាតផ្សេងៗគ្នា។

ក្រោយពីបង្ហោះរូបគំនូរ ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ទាំងអស់ ទៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការ របស់ក្រុមហ៊ុនសុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បីស្វែងរកអ្នកឈ្នះរួចមក ពេលនេះ បានរកឃើញអ្នកឈ្នះចំនួន៣នាក់ ដោយរូបគំនូររបស់គាត់ ទទួលបានការ LIKE និង SHARE ច្រើនជាងគេបំផុត។

* រង្វាន់ទី១៖ បានទៅលើកុមារា ហោ បុត្តញ៉ាស័ក្តិ មានឪពុកឈ្មោះ ហោ អូន ម្ដាយឈ្មោះ សៀង សុគន្ធា។ ទទួលបាន៤៩០ Likes និង៩៨៩ Shares សរុបស្មើនឹង១,៤៧៩ Likes និង Shares។
* រង្វាន់ទី២៖ បានទៅលើកុមារា ឡុង បញ្ញាវឌ្ឍន៍ មានឪពុកឈ្មោះ អ៊ូ ឈីឡុង ម្ដាយឈ្មោះ ឆាយ សុខ ម៉េត។ ទទួលបាន៦៣៣ Likes និង៧៣២ Shares សរុបស្មើនឹង១,៣៦៥ Likes និង Shares។
* រង្វាន់ទី៣៖ បានទៅលើកុមារា ង៉ែត ប៊ីលី មានឪពុកឈ្មោះ ង៉ែត សុភាព ម្ដាយឈ្មោះ ក្រាញ់ គឹមសាង។ ទទួលបាន៣១៩ Likes និង៩៥១ Shares សរុបស្មើនឹង១,២៧០ Likes និង Shares។

ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមាតាបិតា អាណាព្យាបាល និងកុមារទាំងអស់ ដែលបានចូលរួមនៅក្នុងកម្មវិធីប្រកួតគូរគំនូរ របស់សុវណ្ណាភូមិ ឡាយហ្វ៍។ ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ នៅទីនេះ ដើម្បីអ្នកនៅទីនេះ ដើម្បីកម្ពុជា៕