ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា ចេញសេចក្តីសម្រេចបង្កើតក្រុមការងារតាមដាន និងត្រួតពិនិត្យការដ្ឋានសំណង់ ក្នុងខេត្តព្រះសីហនុ
04-10-2018 13:16
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីសម្រេច ស្ដីពី ការបង្កើតក្រុមការងារ ចំពោះកិច្ចចុះតាមដាន និងត្រួតពិនិត្យការដ្ឋានសំណង់ ស្ថិតក្នុងភូមិសាស្ដ្រ ខេត្តព្រះសីហនុ។ នេះបើតាមសេចក្ដីសម្រេច របស់ក្រសួងរៀបចំដែនដី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨។
សម្រាប់ព័ត៌មានលម្អិត សូមអាននៅក្នុងសេចក្ដីសម្រេច របស់ក្រសួងរៀបចំដែនដី នៅខាងក្រោមនេះ៖