(បាត់ដំបង)៖ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ លោក ងួន រតន: អភិបាលខេត្តបាត់ដំបង បានជួបសំណេះសំណាលសួរសុខទុក្ខ និងចែកថវិកាជូនកម្មករថែសួនច្បារលំអក្រុង៥៨នាក់ នៅក្នុងបរិវេណសាលាខេត្ត ក្នុងឱកាសបុណ្យភ្ជំបិណ្ឌ។

លោក ងួន រតន: បានថ្លែងថា កន្លងមកសួនច្បារនានាក្នុងខេត្ត ពិសេសសួនច្បារនៅក្រុងបាត់ដំបង ដោយសារបងប្អូនកម្មករយើងទាំងអស់គ្នា បានខិតខំយកចិត្តទុកដាក់ធ្វើការតាមជំនាញរៀងៗខ្លួន។

លោកបានបញ្ជាក់ថា «ទីក្រុងយើងបានទទួលជ័យលាភីទីក្រុងស្អាត២ឆ្នាំជាប់ៗគ្នាកន្លងមក ក៏អាស្រ័យមានការចូលរួមពីបងប្អូនកម្មករយើងទាំងអស់គ្នាផងដែរ»

អភិបាលខេត្តបានថ្លែងអំណរគុណ និងជូនពរដល់កម្មករទាំងអស់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌឧទ្ទិសកុសលជូនញាតិការទាំង៧សណ្តាន មានមាតាបិតា ជីដូន ជីតា ដែលបានចែកឋានទៅហើយនោះ ហើយបែរក្រោយឲ្យពរជ័យដល់កូនចៅកំពុងរស់នៅ សូមឲ្យបានសុខសប្បាយ ទាំងអស់គ្នា។

នាឱកាសនោះលោក ក៏បានឧត្ថមជាថវិកាក្នុងម្នាក់ៗទទួលបាន២០ម៉ឺនរៀល និងមានថវិកាផ្សេងៗទៀតឧត្ថមបានមួយចំនួនទៀតផងដែរ៕