Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចរន្ដអគ្គិសនីដាច់នៅខណ្ឌដង្កោ បណ្ដាមកពីរថយន្ដបើកទាក់ដាច់ខ្សែបណ្ដាញតង់ស្យុងទាប នឹងត្រូវតភ្ជាប់ឲ្យប្រើប្រាស់វិញនៅម៉ោង១២យប់នេះ

03-10-2018 15:52

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជាបានជម្រាបជូនដល់ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិទួលពង្រ ខណ្ឌដង្កោថា ករណីដាច់ចរន្ដអគ្គិសនី ដែលបណ្ដាលមកពី រថយន្ដបើកទាក់ដាច់ខ្សែបណ្ដាញតង់ស្យុងទាប (LV) កាលពីវេលាម៉ោងប្រមាណជា៧៖៣០នាទីយប់ នឹងត្រូវតភ្ជាប់ចរន្ដ ឲ្យបងប្អូនប្រើប្រាស់វិញនៅម៉ោង១២យប់នេះ។

សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមា៧៖២៥នាទីយប់ មានករណីដាច់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងលេខ P550-F3 ដោយមូលហេតុដោយសារ មានរថយន្តបើកទាក់ដាច់ខ្សែបណ្ដាញតង់ស្យុងទាប(LV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅ ភូមិទួលពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជាទាំងស្រុង៖