(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៦,៦១៨គ្រឿង រកឃើញល្មើសច្បាប់១,២៥៣គ្រឿង (ម៉ូតូ៨១ភាគរយ) អប់រំ៣៣៤គ្រឿង និងផាកពិន័យ៩១៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៣ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន ២,១៣០គ្រឿង, អប់រំ១០៤គ្រឿង និងផាកពិន័យចំនួន២៩៧គ្រឿង។
រយៈពេល០៣ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលានេះ សមត្ថកិច្ចត្រួតពិនិតយានយន្តសរុប ១៤,៤៦៩គ្រឿង រកឃើញមធ្យោបាយល្មើស ២,៧១៥គ្រឿង អប់រំ៦៤២គ្រឿង និងពិន័យ២,០៧៣គ្រឿង៕