(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានបង្កើតនូវកម្មវិធីទូរស័ព្ទសម្រាប់ទីផ្សារមូលបត្រនៅកម្ពុជា ដែលមានឈ្មោះថា «PhsarHun»។
កម្មវិធី PhsarHun គឺជាបណ្តុំព័ត៌មានលើបណ្តាញឌីជីថល អំពីការវិនិយោគនៅលើទីផ្សារមូលបត្រ។
PhsarHun ប្រមូលផ្ដុំទៅដោយព័ត៌មានអំពីទិន្នន័យទីផ្សារ ក្រុមហ៊ុនចុះបញ្ជី ក្រុមហ៊ុនមូលបត្រ និងចំណេះដឹងនៃការវិនិយោគជាដើម។ បន្ថែមពីលើការដាក់ឱ្យដំណើរការកន្លងមកនៅលើតែប្រព័ន្ធប្រតិបត្តិការ Android ឥឡូវនេះវិនិយោគិនអាចធ្វើការទាញយកកម្មវិធីនេះបាននៅលើប្រព័ន្ធប្រតិបត្តិការ iOS និងធ្វើការអាប់ដេត Versionថ្មី សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android។
លើសពីនេះទៅទៀត PhsarHun ក៏ជាប្រព័ន្ធផ្ដល់ព័ត៌មានលើការវិនិយោគ ដែលជាជំនួយក្នុងការជួញដូរមូលបត្រ និងជាដៃគូដ៏សំខាន់នៃប្រព័ន្ធជួញដូរចល័ត (MTS) របស់ផ្សារមូលបត្រកម្ពុជាផងដែរ៕