Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឥស្សរជន៣រូប ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្រសួងផែនការ

03-10-2018 15:38

(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា សម្តេច ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឥស្សរជនចំនួន៣រូប ឱ្យកាន់តំណែងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួងផែនការ ក្នុងនោះរួមមាន៖ លោក វង្ស សាម៉ុន ជារដ្ឋលេខាធិការ, លោក វី ហៀង ជារដ្ឋលេខាធិការ និងលោក គូ ជាលី ជាអនុរដ្ឋលេខាធិការ។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន​ Fresh News ទទួលបាននៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨នេះ។

សូមអានខ្លឹមសារលម្អិត នៅក្នុងព្រះរាជក្រឹត្យខាងក្រោមនេះ៖