(បន្ទាយមានជ័យ)៖ គណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ បានទទួលស្រូវពូជសែនក្រអូបចំនួន ២៧៦,៣០០គីឡូក្រាមជាស្បៀងសង្គ្រោះ ដែលរាជរដ្ឋាភិបាលផ្តល់ សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់លិចស្រូវ២,៧៦៣គ្រួសារ ចំនួន៥០ភូមិ ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
នៅថ្ងៃទី៣ ខែតុលានេះដែរ ក្រុមការងារខេត្តបន្ទាយមានជ័យ បានចុះចែកពូជស្រូវដល់ប្រជាពលរដ្ឋ នៅតាមឃុំជាគោលដៅនីមួយៗ រួមមាន៖
១៖ ឃុំសំបួរ ចំនួន១១ភូមិ មានប្រជាពលរដ្ឋ៩៤១គ្រួសារ ទទួលបានស្រូវពូជ៩៤,១០០គីឡូក្រាម ដឹកនាំដោយលោក អ៊ុ រាត្រី អភិបាលរងខេត្ត។
២៖ ឃុំរហាត់ទឹក ចំនួន១០ភូមិ មានប្រជាពលរដ្ឋ៧៨៩គ្រួសារ ទទួលបានស្រូវពូជ៧៨៩០០គីឡូក្រាម ដឹកនាំដោយលោក អោម ចន្ថា អភិបាលរងខេត្ត។
៣៖ ឃុំបត់ត្រង់ ចំនួន១០ភូមិ មានប្រជាពលរដ្ឋ២៣៣គ្រួសារ ទទួលបានស្រូវពូជ២៣,៣០០គីឡូក្រាម ដឹកនាំដោយលោក ប៉ាង វណ្ណសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត។
៤៖ ចំនួន៦ភូមិ មានប្រជាពលរដ្ឋ២៦៣គ្រួសារ ទទួលបានស្រូវពូជ២៦,៣០០គីឡូក្រាម ដឹកនាំដោយលោក សឹម គឹមកុលមុនី។
៥៖ ឃុំតាឡំ ចំនួន៦ភូមិ ប្រជាពលរដ្ឋ២៧២គ្រួសារ ទទួលបានស្រូវពូជ២៧,២០០គីឡូក្រាម ដឹកនាំដោយលោក រត្ន័ ដាស៊ីណង់ អភិបាលស្រុក។
៦៖ នៅឃុំគោកបល្ល័ង្គ ចំនួន៧ភូមិ មានប្រជាពលរដ្ឋ២៦៥គ្រួសារ ទទួលបានស្រូវពូជ២៦,៥០០គីឡូក្រាម ដឹកនាំដោយលោក នាង ឆែម៕