(ភ្នំពេញ)៖ ដោយសារការគាំទ្រយ៉ាងខ្លាំងពីអតិថិជនជាតិ និងអន្តរជាតិក្នុងការវិនិយោគទិញខុនដូរបស់ខ្លួន ពេលនេះគម្រោងអ័រគីដេដឹរ៉ូយ៉ាល់ខុនដូមីនីម (Orkide The Royal Condominium) របស់ក្រុមហ៊ុន អ័រគីដេវីឡា (Orkide Villa Co,.Ltd) សំរេចបន្តបើកលក់ អគារទី5 របស់ខ្លួនចាប់ពីពេលនេះតទៅហើយ។

ក្នុងនោះក៏មានការទទួលស្វាគមន៍ពីបុគ្គលិកផ្នែកលក់យ៉ាងរីករាយជាមួយនឹងអាហារសម្រន់ផ្សេងៗផងដែរ។ ឆ្លៀតក្នុងឱកាសខួបគម្រប់ 5ឆ្នាំ របស់ក្រុមហ៊ុនអ័រគីដេវីឡា ផងដែរនោះ ក្រុមហ៊ុនក៏មានការផ្តល់ជូនយ៉ាងពិសេសសម្រាប់អតិថិជនថ្មី រឺអតិថិជនចាស់ ដែលចាប់អារម្មណ៍ខុនដូអគារថ្មីទី 5 នេះផងដែរ ដូច្នេះដើម្បីជ្រាបច្បាស់ លោកអ្នកអាចទៅទស្សនាការិយាល័យលក់ឥឡូវនេះ ដើម្បីទស្សនា និងជ្រើសរើសយូនីតខុនដូទីតាំងល្អៗអោយបានមុនផងដែរ។

 

គួរបញ្ជាក់ផងដែរថា គម្រោងអ័រគីដេដឹរ៉ូយ៉ាល់ខុនដូមីនីម មានទីតាំងតាមបណ្តោយផ្លូវ 2004 ស្ថិតក្នុងគម្រោងទី2 របស់់ក្រុមហ៊ុន អ័រគីដេវីឡា ដែលជាទីប្រជុំជនហ៊ុព័ទ្ធទៅដោយ វីឡាគ្រប់ប្រភេទ ព្រមទាំងសាលារៀនខ្នាតអន្តរជាតិ មន្ទីរពេទ្យ ធនាគារ ក្រុមហ៊ុនធំៗជាច្រើន ហើយជិតព្រលានយន្តហោះអន្តរជាតិផងដែរ។ គម្រោងនេះមានផ្ទៃដីជាង 3ហិចតា រួមមានទាំងអស់ 6 អគារ ជាមួយកំពស់ 18ជាន់ មានបន្ទប់ប្រភេទ Studio Room, 1 bedroom, 2 bedrooms, 3 bedrooms និងប្រភេទបន្ទប់ប្រណិត២ជាន់ (DUPLEX Condo)។ ដោយក្នុងនោះ ផ្សារទំនើបខ្នាតអន្តរជាតិចំនួន២ជាន់ នៅជាន់ផ្ទាល់ដី ក៏មានជាន់ទី៣ ជាប្រភេទកន្លែងកម្សាន្តគ្រប់ប្រភេទដែលមានជាង 100 ប្រភេទ បូករួមជាមួយអាងហែលទឹកទំហំជាង 1ហិចតា ផងដែរ។

 

ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់សូមអតិថិជនទាំងអស់ អញ្ជើមមកសាកសួរព័ត៌មានលម្អិតនៅការិយាល័យលក់ដែលមានអាសយដ្ឋាននៅតាមបណ្តោយផ្លូវ 2004 សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (ជាប់សាលាអន្តរជាតិ NorthBridge និងទល់មុខសាលាអន្តរជាតិ CIA First) ឬអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 098 73 3333 ឬ 085 999 809 ៕