(ឧត្តរមានជ័យ)៖​ ដោយមានការចង្អុល​បង្ហាញ​ និងមានការយកចិត្តទុក្ខដាក់ខ្ពស់​ពី លោកអគ្គនាយកដ្ឋានកាំកុងត្រូល និង​ លោកអគ្គនាយករងទទួលបន្ទុក​ដែលផ្តោតសំខាន់ទៅលើសុខ​មាលភាពប្រជាពលរដ្ននោះ​ ជាក់ស្តែងនៅថ្ងៃទី០៣​ ខែតុលា​ឆ្នាំ២០១៨នេះ​ សាខាកាំកុង​ត្រូល​ខេត្តឧត្តរមានជ័យ សហការជា​មួយ​មន្ទីរពាណិជ្ជកម្ម​ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យតូបលក់ទំ​និញនានាៗ នៅតាមផ្ទះ​ និងតាមផ្សារ​នៅស្រុកចុងកាល់​ ខេត្តឧត្តរមនជ័យ។

ក្នុងការ​ចុះត្រួតពិនិត្យនេះ មន្ត្រីកាំកុង​ត្រូលដែលដឹកនាំដោយ លោក ខាន់ រ៉ាត់ ប្រធានសាខាកាំកុងត្រូលខេត្ត បានផ្តោតទៅលើគ្រឿងវិចខ្ចប់ដាក់ក្នុងស្លាដក សម្រាប់ប្រគេនព្រះសង្ឃ និងគ្រឿងភេសជ្ជៈនានាមួយចំនួនទៀត ហើយ​ដោយសារតែអាជីកមាន​ការយល់ដឹងច្រើន​ បន្ទាប់ពីសាខាកាំកុងត្រូលខេត្តបានចុះត្រួតពិនិត្យ និងអប់រំដល់ពួកគាត់ជា​បន្តបន្ទាប់នោះ​ ធ្វើឲ្យការចុះត្រួតពិនិត្យក្នុងឱកាសនោះ ក្រុមការងារសាខាកាំកុងត្រូលពុំរកឃើញនូវទំនិញខូច​គុណ​ភាពណាមួយនោះ​ទេ​ ហើយទំនិញទាំងនោះមានការ​វិចខ្ចប់បានស្អាត​ និងទំនិញប្រកបទៅ​ដោយមានគុណ​ភាព​ទៀតផង។

បន្ថែមពីនេះ លោក​ ខាន់ រ៉ាត់ បានធ្វើការអប់រំណែនាំបន្ថែមឲ្យអាជីវករលក់ដូរ ត្រូវគិតដល់សុខភាពអ្នកទិញជាចម្បង ហើយរាល់ទំនិញដែល ទិញមកលក់ដូរ ត្រូវពិនិត្យឲ្យបានច្បាស់។

ជាមួយគ្នានោះផងដែរលោក​ប្រធានសាខា​ រួមទាំងក្រុមការ​ងារក៏បាន​បិទ​ និងចែកជូន​នូវផ្ទាំង​ Poster ដល់ប្រជាពលរដ្ឋជាច្រើនផ្ទាំងសម្រាប់យកទៅមើលឲ្យពួកគាត់កាន់តែយល់ច្បាស់ ​និងជួយផ្សព្វផ្សាយបន្តនៅផលប៉ះពល់ពីសុ​ខភាពដល់បងប្អូនមួយចំនួនទៀតផងដែរ៕