Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជូនដំណឹង! បេឡាជាតិអតីតយុទ្ធជន នឹងបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែតុលា និងប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចាប់ពីម៉ោង៨ព្រឹក ថ្ងៃទី០៤ ខែតុលាតទៅ

03-10-2018 12:12

(ភ្នំពេញ)៖ បេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់របបសន្តិសុខប្រចាំខែតុលា ឆ្នាំ២០១៨ និងប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ជូនអតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជន ចាប់ពីម៉ោង៨៖០០ព្រឹក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨តទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅទូទាំងប្រទេស។

សម្រាប់ខែតុលានេះ ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ដែលខិតជិតមកដល់ឆាប់ៗនេះ រាជរដ្ឋាភិបាល បានផ្តល់ប្រាក់ឧបត្ថម្ភ ចំនួន ៥០,០០០ រៀល (ហាសិបពាន់រៀលគត់) ជូនដល់ជនពិការ និវត្តជន និងជនបាត់បង់សមត្ថភាពការងារផងដែរ»។

ចំពោះការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ អតីតយុទ្ធជនទាំងអស់ត្រូវយកភ្ជាប់មកជាមួយ នូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ ​នៅទូទាំងប្រទេស។

យោងតាមសេចក្តីជូនដំណឹងរបស់បេឡាជាតិអតីតយុទ្ធជន ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ ​បានបញ្ជាក់ថា ក្នុងករណីមានបញ្ហាផ្សេងៗ សូមមេត្តាជូនដំណឹង មកបេឡាជាតិអតីតយុទ្ធជន តាមប្រព័ន្ធទូរស័ព្ទលេខ ០២៣ ២១៣ ៥៨០៕