(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ បង្ហាញលទ្ធផលបណ្ដោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ សម្រាប់ថ្ងៃទី២ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨។
លទ្ធផលបណ្ដោះអាសន្ន គិតត្រឹមម៉ោង១៨៖០០នាទីល្ងាច ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ គ.ជ.ប បានឱ្យដឹងថា សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលបានមកចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៨ មានចំនួន៦,៣២២នាក់ និងការធ្វើបច្ចុប្បន្នភាព ដោយលុបចេញពីបញ្ជី មានចំនួន១,១២៥នាក់, កែតម្រូវ ចំនួន១២០នាក់ និងផ្ទេរចូល១,២៦៦នាក់។
យ៉ាងណាមិញ គ.ជ.ប ក៏បានបញ្ជាក់ផងដែរថា លទ្ធផលបណ្ដោះអាសន្ន ក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៨ មានចំនួន ៨,៣៩០,៦១៩នាក់។
សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ ត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅតាមសាលាឃុំសង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស៕