Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សពលោក នៃ ប៉េណា អនុប្រធានទី១​នៃព្រឹទ្ធសភា ត្រូវបានបូជានៅឈាបនដ្ឋានវត្តបទុមវត្តី នៅព្រឹកនេះ

03-10-2018 09:32

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ សពលោក នៃ ប៉េណា អនុប្រធានទី១នៃព្រឹទ្ធសភា ត្រូវបានដង្ហែពីគេហដ្ឋានរបស់លោក ឆ្ពោះទៅកាន់ឈាបនដ្ឋានខាងមុខវត្តបទុមវត្តី រាជធានីភ្នំពេញ ដើម្បីបូជាទៅតាមប្រពៃណី។

លោក នៃ ប៉េណា ជាឥស្សរជនជាន់ខ្ពស់មួយរូបរបស់កម្ពុជា បានទទួលមរណភាព ដោយរោគាពាធ នាវេលាម៉ោង១៖០០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧៤ឆ្នាំ។ រយៈពេល៤ថ្ងៃមកនេះ សពរបស់លោក នៃ ប៉េណា ត្រូវបានតម្កល់ធ្វើបុណ្យនៅផ្ទះលេខ៣៩១ ផ្លូវប៉ូឡាវីស ច្រកទ្វារទី២ បុរីប៉េងហួត(បឹងស្នោរ) សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ឥស្សរជនជាន់ខ្ពស់កម្ពុជាជាច្រើន បានចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយពន់ពេក ចំពោះមរណភាពរបស់ លោក នៃ ប៉េណា។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា មរណភាពរបស់ លោក នៃ ប៉េណា គឺជាការបាត់បង់នូវកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈមនសិកាក្នុងការបម្រើបុព្វហេតុជាតិសាសនាព្រះមហាក្សត្រគ្រប់កាលៈទេសៈ៕