Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ដឹកនាំគណៈប្រតិភូ​​ អញ្ជើញ​ទៅចូលរួម​ខួបទី៦០ឆ្នាំ នៃរដ្ឋធម្មនុញ្ញបារាំង​ តាមការអញ្ជើញរបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបារាំង ​

02-10-2018 21:47

(ភ្នំពេញ)៖ លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ​កម្ពុជា នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ ​ដឹកនាំគណៈប្រតិភូ អញ្ជើញទៅចូលរួមពិធីខួប​៦០​ឆ្នាំ នៃការបង្កើតរដ្ឋធម្មនុញ្ញបារាំង (១៩៥៨-២០១៨) ដែលនឹងធ្វើឡើងនៅ​ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ នៅទីក្រុងប៉ារីស។

ការអញ្ជើញទៅចូលរួមរបស់លោក អ៊ឹម ឈុនលឹម បានធ្វើឡើងតម​តាមការអញ្ជើញរបស់លោក ឡូរ៉ង់ ហ្វាប្សឺស (​Laurent Fabius​) ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃសាធារណៈរដ្ឋបារាំង។

ក្នុងពិធីខួបទី៦០​ឆ្នាំ នៃរដ្ឋធម្មនុញ្ញបារាំង ដែលរៀបចំដោយក្រុមប្រឹក្សាធម្មនុញ្ញបារាំងនេះ មានការចូលរួម​ពីរបស់លោក ម៉ានុ អែលម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតី នៃសាធារណៈរដ្ឋបារាំងផងដែរ៕​