(បាត់ដំបង)៖ សាលាបឋមសិក្សាអូរតាកង ផ្លូវលំជនបទ ចំនួន២០ខែ្ស ចំនួន៥០គីឡូម៉ែត្រ និងស្រះទឹកចំនួន១៤ នៅភូមិអូរតាកង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិតបតីភាព លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅអាគារសិក្សា ផ្លូវលំជនបទ និងស្រះទឹក នៅថ្ងៃអង្គារ៍ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ លោក ហេង រតនា បានលើកឡើងថា សមិទិ្ធផលទាំងនេះ សំរាប់ជួយគាំទ្រការអភិវឌ្ឍន៍ តំបន់បោសសំអាតមីនរួច ជូនប្រជាពលរដ្ឋ ដែលរស់នៅភូមិអូរតាកង ឃុំស្នឹង ស្រុកបាណន់។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់រូបនេះ បានបន្ថែមថា គំរោងនេះគាំទ្រដោយអង្គការ GEJ ជប៉ុន ដែលមានក្រុមហ៊ុនគ្រឿងចក្រធន់ធ្ងន់ Hitachi ជាអ្នកឧបត្ថម្ភគាំទ្រជាថវិកា។
ជាមួយគ្នានោះ លោក ហេង រតនា បានគូសបញ្ជាក់ទៀតថា នេះជាការខិតខំរួមគ្នា ជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងប្រទេសឡើងវិញ ក្រោយសង្គ្រាមត្រូវបានបញ្ចប់ និងសូមអរគុណដល់ប្រទេសជប៉ុន ខាងវិស័យឯកជន និងអង្គការជប៉ុន ដែលបន្តជួយគាំទ្រប្រជាជនកម្ពុជា ជាជួយគាំទ្រនៅតំបន់ ដែលបោសសំអាតមីនរួច៕