Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើលិខិតសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលជោគជ័យក្នុងកិច្ចពិភាក្សានៃមហាសន្និបាតអង្គការសហប្រជាជាតិ

02-10-2018 16:44

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានផ្ញើលិខិតអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងដំណើរបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីចូលរួមកិច្ចពិភាក្សាទូទៅ ក្នុងកិច្ចពិភាក្សានៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ប.ស) លើកទី៧៣ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិច។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មាន ដែលភ្នាក់ងារសារព័ត៌មាន Fresh News ទទួលបាននៅរសៀលនេះ។

នៅក្នុងសេចក្តីប្រកាសនោះ បានឱ្យដឹងទៀតថា មហាជោគជ័យនេះ ពិតជាកិត្តិយសដ៏ឧត្តុងឧត្តម សាកសមនឹងវីរៈភាព និងស្នាដៃដឹកនាំប្រទេស​របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ប្រកបដោយគតិបណ្ឌិត ឆ្ពោះទៅរកការអភិវឌ្ឍ សុខសន្តិភាព ស្ថិរភាពនយោបាយ និង​ភាពរុងរឿង ធ្វើឱ្យប្រទេស​កម្ពុជាមានកិត្យានុភាព និងមានកាគាំទ្រពីបណ្តាមេដឹកនាំនានាទាំងក្នុង​តំបន់ និង​អន្តរជាតិ៕

សម្រាប់ព័ត៌មានលម្អិតសូមមើលសេចក្តីប្រកាសរបស់ក្រសួងព័ត៌មាន នៅខាងក្រោមនេះ៖