Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេច សាយ ឈុំ អញ្ជើញជាអធិបតីប្រកាសតែងតាំងលោក អូន ព័ន្ធមុនីរ័ត្ន ជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្ដកណ្ដាល ជំនួសសម្ដេចតេជោ ហ៊ុន សែន

02-10-2018 16:02

(កណ្ដាល)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ​ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចាត់តាំងជាផ្លូវការ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តកណ្ដាល ជំនួសសម្ដេចតេជោ ហ៊ុន សែន ដែលមានភារកិច្ចទទួលបន្ទុកដឹកនាំការងារគណបក្សទូទាំងប្រទេស។

ពិធីប្រកាសតែងតាំងនេះ រៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធគណបក្សប្រជាជនកម្ពុជាជាច្រើនរូបផងដែរ។

យោងតាមសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន​ សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានកែសម្រួលសមាសភាព និងភារកិច្ចគណៈអចិន្ដ្រៃយ៍ នៃការងារថ្នាក់កណ្ដាល ចុះជួយខេត្តកណ្ដាលរួមមាន៖

ទី១៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាប្រធាន
ទី២៖ លោកស្រី ឃួន សុដារី អនុប្រធានទី១
ទី៣៖ លោក ទេព ងន អនុប្រធានទី២
ទី៤៖ លោក ប្រាក់ សុខុន អនុប្រធានទី៣
ទី៥៖ លោកសន្ដិបណ្ឌិត ឌុល គឿន អនុប្រធានទី៤
ទី៦៖ លោក ម៉ៅ ភិរុណ អនុប្រធានប្រចាំការ
ទី៧​៖ លោក ស៊ុន ចាន់ថុល អនុប្រធាន
ទី៨៖ លោក លឹម គានហោ អនុប្រធាន
ទី៩៖ លោកកិត្ដិបណ្ឌិត ហ៉ឺង ប៊ុនហៀង អនុប្រធាន
ទី១០៖ លោក វង្សី វិស្សុត អនុប្រធាន
ទី១១៖ លោក រស់ វណ្ណា អនុប្រធាន
ទី១២៖ លោក នួន ផា អនុប្រធាន
ទី១៣៖ លោក នូ សាខន អនុប្រធាន៕