
គ.ជ.ប បង្ហាញលទ្ធផលបណ្ដោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ សម្រាប់ថ្ងៃដំបូង
02-10-2018 09:02
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨នេះ បង្ហាញលទ្ធផលបណ្ដោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ សម្រាប់ថ្ងៃដំបូង ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨។
លទ្ធផលបណ្ដោះអាសន្ន គិតត្រឹមម៉ោង០៦៖០០នាទីល្ងាច ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ គ.ជ.ប បានឲ្យដឹងថា សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលបានមកចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៨ មានចំនួន៣,៩៣៩នាក់ និងការធ្វើបច្ចុប្បន្នភាព ដោយលុបចេញពីបញ្ជី មានចំនួន៣២៤នាក់, កែតម្រូវ ចំនួន៥៣នាក់ និងផ្ទេរចូល៤៥៨នាក់។
យ៉ាងណាមិញ គ.ជ.ប ក៏បានបញ្ជាក់ផងដែរថា លទ្ធផលបណ្ដោះអាសន្ន ក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៨ មានចំនួន ៨,៣៨៤,២៩០នាក់។
សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ ត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅតាមសាលាឃុំសង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស៕