(ភ្នំពេញ)៖ ក្នុងខែកញ្ញា ឆ្នាំ២០១៨ មានរោងចក្រថ្មីចំនួន១៦ទៀត សរុបទុនវិនិយោគ៣៧១.៩៧លានដុល្លារអាមេរិក ដោយបង្កើតការងារបានចំនួន១៩,៨៧១កន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឲ្យបើកដំណើរការ។
Facbook ផ្លូវការរបស់ CDC បានផ្សាយថា គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ ក្រុមហ៊ុន SAISITE PACKAGING (CAMBODIA) CO.,LTD គម្រោងបង្កើតរោងចក្រផលិតកេសកាតុង មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២៣កន្លែង។
២៖ ក្រុមហ៊ុន TGH (CAMBODIA) INDUSTRIAL CO.,LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម ឧបករណ៍ដឹកជញ្ជូន និងឧបករណ៍ប្រើប្រាស់ធ្វើអំពីលោហៈធាតុ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០៧៨កន្លែង។
៣៖ ក្រុមហ៊ុន MI NER VA INVESTMENT CO.,LTD គម្រោងបង្កើតរោងចក្រកែច្នៃ និងកំទេចចោលសំណល់ក្នុងស្រុក (រថយន្ត បរិក្ខារអគ្គិសនី បរិក្ខារអេឡិចត្រូនិក សំណល់ឧស្សាហកម្ម និងលោហៈធាតុផ្សេងៗ) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣០០.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៥៤៥កន្លែង។
៤៖ ក្រុមហ៊ុន PERFECT VISION FASHION (CAMBODIA) CO.,LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៥.១៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៧៨៣ន្លែង។
៥៖ ក្រុមហ៊ុន JH GARMENT (CAMBODIA) CO.,LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ធំ៣ (អតីតភូមិភ្នាត) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៧៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៥២០កន្លែង។
៦៖ ក្រុមហ៊ុន PRESTIGE GARMENT CO.,LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥.៥៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,៣៣៦កន្លែង។
៧៖ ក្រុមហ៊ុន LONG CHENG SHOE PARTS CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ៧.៧៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣,៨២៤កន្លែង។
៨៖ ក្រុមហ៊ុន YANXIN THREAD LACE CO.,LTD គម្រោងបង្កើតរោងចក្រខារអំបោះ ផលិតខ្សែស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ (អតីតខណ្ឌដង្កោ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៤៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៧២កន្លែង។
៩៖ ក្រុមហ៊ុន HIGH HOPE (CAMBODIA) APPAREL MANUFACTURING CO.,LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥.៥៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១,៤៨១កន្លែង។
១០៖ ក្រុមហ៊ុន DE XIANG GARMENT CO.,LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (អតីតភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌដង្កោ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៦០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៧៤១កន្លែង។
១១៖ ក្រុមហ៊ុន GOODNEWS PACKAGING TECHNOLOGY CO.,LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង កាបូប និងសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសាលាគ្រួស ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦.១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៧០កន្លែង។
១២៖ ក្រុមហ៊ុន AYC GARMENT FACTORY CO.,LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៩១១កន្លែង។
១៣៖ ក្រុមហ៊ុន FENGFAN (CAMBODIA) CO.,LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមាន ទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៧.០៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣,០៣៤កន្លែង។
១៤៖ ក្រុមហ៊ុន GIN AN PAPER CO.,LTD គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (អតីតខណ្ឌឫស្សីកែវ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.១៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០៧កន្លែង។
១៥៖ ក្រុមហ៊ុន EASY LIFE SHOE CO.,LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (អតីតភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌដង្កោ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥.៣៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៦០៩កន្លែង។
១៦៖ ក្រុមហ៊ុន CROWNGAIN GARMENT ACCESSORIES CO.,LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.០២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៣៧កន្លែង៕