(ភ្នំពេញ)៖ ព្រះករុណា សម្តេច ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្ទេរក្របខ័ណ្ឌលោក កឹម ជាតិ ពីឋានន្ដរស័ក្ដិឧត្ដម មន្ដ្រីថ្នាក់លេខ៥ នៃក្របខ័ណ្ឌមន្ដ្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ មកឋានន្ដរស័ក្ដិឧត្ដមសេនីយ៍ឯក អត្ដលេខ៨៤៣៣៩ នាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។
នេះបើតាមព្រះរាជក្រឹត្យត្រាស់បង្គាប់របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ។
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យត្រាស់បង្គាប់ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី៖