(ភ្នំពេញ)៖ ដើម្បីចូលរួមលើកស្ទួយ ថែរក្សាវប្បធម៌ខ្មែរ ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ បាននាំមកជូននូវ ការសម្តែងល្ខោនខោលដ៏អស្ចារ្យ ដែលពុំធ្លាប់មានពីមុនមក ដែលរៀបចំធ្វើឡើង នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ និងបើកឲ្យសាធារណជន ចូលរួមទស្សនាដោយសេរី។
ផ្ទាំងទស្សនីយ៍ភាព ការសម្តែងសិល្បៈ វប្បធម៍ខ្មែរ មានកាលបរិច្ឆេទដូចខាងក្រោម៖
* នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នឹងសម្តែងទម្រង់ល្ខោនខោល
* នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នឹងសម្តែងទម្រង់ល្ខោនស្បែកតូច
* នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នឹងសម្តែងទម្រង់ចម្រៀងមហោរី
* នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នឹងសម្តែងទម្រង់ចាប៉ីដងវែង
ការសម្តែងនឹងប្រព្រឹត្តទៅ ចាប់ពីម៉ោង០៥៖៣០ល្ងាច ដល់០៧៖០០ល្ងាច នៅផ្សារទេសចរណ៍ ជាន់ទី៤ នៃផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍។ បន្ថែមពីនេះទៅទៀត មហាជនទាំងអស់អាចអញ្ជើញ ទៅទស្សនាដោយសេរី ក៏ដូចជាចូលរួមឲ្យបានច្រើនកុះករ និងផ្តល់កម្លាំងចិត្តដល់សិល្បៈករបុរាណ។
ក្រៅពីនេះទៅទៀត សម្រាប់អ្នកដែលមានបំណងប្រាថ្នា ចង់រៀនថ្នាក់ចាប៉ី អាចអញ្ជើញមករៀន ដោយឥតគិតថ្លៃ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីខែតុលា រហូតដល់ខែធ្នូ ឆ្នាំ២០១៨ នៅផ្សារទេសចរណ៍ ជាន់ទី៤ នៃផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍។ សម្រាប់ព័ត៌មានបន្ថែម ០៧០ ៨៨៨ ០៧៩៕