(ភ្នំពេញ)៖ នាយកប្រតិបត្តិនៃអង្គភាពព័ត៌មាន Fresh News លោក លឹម ជាវុត្ថា សូមចូលរួមអបអរសាទរជូនចំពោះឯកឧត្តម គី តិច ដែលត្រូវបានប្រមុខរដ្ឋស្តីទីតែងតាំងជា «ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា» អាណត្តិថ្មី មានឋានៈស្មើទេសរដ្ឋមន្ត្រី។
លោកនាយកប្រតិបត្តិ លឹម ជាវុត្ថា សូមជូនពរចំពោះឯកឧត្តម គី តិច និងក្រុមគ្រួសារ សូមប្រកបតែនឹងសុខភាពល្អបរិបូរណ៍ និងបន្តសម្រេចជោគជ័យគ្រប់ភារកិច្ច។
សូមជម្រាបថា ឯកឧត្តម គី តិច ត្រូវបានប្រមុខរដ្ឋស្ដីទី ត្រាស់បង្គាប់តែងតែងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើនឹងទេសរដ្ឋមន្ត្រី នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨៕